ការប្រកួត Arsenal ​ទល់នឹង​ Man City ត្រូវបាន​ពន្យារពេល

ការប្រកួតលីគរបស់ Arsenal ជាមួយ Manchester City ដែលដើមឡើយត្រូវប្រកួតនៅថ្ងៃទី 19 ខែតុលា ត្រូវបានពន្យារពេល ដើម្បីអនុញ្ញាតឱ្យមានការរៀបចំឡើងវិញនៃការប្រកួត Europa League របស់ក្រុមកាំភ្លើងធំ ជាមួយ PSV Eindhoven ។

ការប្រកួតរបស់ Arsenal ទល់នឹង PSV ត្រូវបានកំណត់នៅយប់ថ្ងៃសុក្រ ប៉ុន្តែដោយសារការរៀបចំសណ្ដាប់ធ្នាប់សម្រាប់ព្រះរាជពិធីបុណ្យសពរបស់ព្រះមហាក្សត្រិយ៍ Elizabeth II បានជំរុញឱ្យមានការពន្យារពេល។

ឥឡូវនេះ Arsenal នឹងប្រកួតជាមួយក្រុម PSV របស់ហុល្លង់ នៅថ្ងៃទី 21 ខែតុលា វិញ។ ស្ថាប័ន Premier League បាននិយាយថា ខ្លួននឹងស្វែងរកកាលបរិច្ឆេទថ្មី៕