កីឡាករ Bruno ថា គេមិនចង់និយាយពីរឿង Cristiano Ronaldo ឡើយ

ខ្សែបម្រើក្លិប Manchester United កីឡាករ Bruno Fernandes បានលើកឡើងថា រូបគេមិនចង់និយាយអំពីបញ្ហារបស់កីឡាករ Cristiano Ronaldo ឡើយ។

ជាការពិតណាស់ នាពេលថ្មីៗនេះ Man Utd បានប្រកាសជាសាធារណៈ ថា ក្លិបមិនបញ្ចូលឈ្មោះ Ronaldo ឲ្យចូលលេងក្នុងការប្រកួតទល់នឹង Chelsea កាលពីថ្ងៃសៅរ៍នេះឡើយ ហើយ ការពិន័យនេះបានកើតឡើង ក្រោមមូលហេតុតែមួយគត់ដោយសារតែ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ បានដើរចេញពីទីលានមុនការប្រកួតបញ្ចប់ទល់នឹង Tottenham កន្លងទៅថ្មីៗនេះ Bruno បាននិយាយថា៖ “ពួកយើងនឹងមិននិយាយពីរឿងរបស់ Ronaldo ឡើយ។ យើងនឹងស្ងប់ស្ងាត់ និង ដោះស្រាយវាដោយគ្មានអ្នកណាដឹង”៕