កីឡាករ Jordi Alba របស់ក្លិប Barca គ្រោងចូលនិវត្តន៍នៅក្លិបតែម្ដង

ខ្សែការពារ Jordi Alba មិនសប្បាយចិត្តសោះនឹងព័ត៌មានចចាមអារ៉ាមដែលថាគេនឹងចាកចេញពីក្លិប ដែលការពិតគឺរូបគេចង់ចូលនិវត្តន៍នៅ Barcelona តែម្ដង។

Alba គឺជាកីឡាកររៀមច្បងម្នាក់ក្នុងក្រុម ដោយរូបគេបានផ្ទេរមកទឹកដី Camp Nou កាលឆ្នាំ២០១២ ហើយថ្មីៗនេះ លេចឮថាក្លិបចង់ដាក់គេឲ្យ Inter Milan ខ្ចីជើងស្របពេលការមកដល់របស់ Marcos Alonso ពី Chelsea ។ នៅរដូវកាលនេះ Jordi Alba បានទទួលការរិះគន់យ៉ាងក្រាស់ក្រែលពីសំណាក់អ្នកគាំទ្រ ក្នុងការប្រកួតទល់នឹង Rayo Vallecano។ ដូច្នេះហើយទើបមានសារព័ត៌មានពីអេស្ប៉ាញចុះផ្សាយថាភាគីលោក Xavi Hernandez មិនត្រូវការ Alba ក្នុងក្រុមទៀតនោះឡើយ។ គួរបញ្ជាក់ផងដែរថា Jordi Alba បង្ហាញខ្លួនបាន៤៣១ប្រកួតឲ្យ Barcelona ដោយស៊ុតបញ្ចូលទីបាន២៥គ្រាប់ និងបញ្ជូនបាល់បាន៩៤គ្រាប់៕