កីឡាករ Lisandro Martinez បានផ្ញើសារទៅកាន់ Eric Bailly បន្ទាប់ពីរូបគេម្រេចចិត្តចាកចេញ

ខ្សែការពារកណ្តាលក្លិប Manchester United កីឡាករ Lisandro Martinez បានផ្ញើសារទៅកាន់​ កីឡាករ Eric Bailly យ៉ាងមានន័យបន្ទាប់ពីរូបគេបានសម្រេចចិត្តចាកចេញពីកីឡដ្ឋាន Old Trafford។

ជាការពិតណាស់ Bailly បានចូលរួមជាមួយ Man Utd តាំងពីឆ្នាំ២០១៦ ប៉ុន្តែ ដោយសារតែប៉ុន្មានរដូវកាលចុងក្រោយនេះ រូបគេទទួលបានឪកាសបង្ហាញខ្លួនស្តួចស្តើងមែនទែននៅលើទីលាន ក៏ធ្វើឲ្យរូបគេសម្រេចចិត្តផ្លាស់ទៅកាន់ Olympique Maseille ក្នុងលក្ខខណ្ឌខ្ចីជើង។ ក្រោយការចាកចេញរបស់ Bailly ស្រាប់តែ Martinez បាននិយាយយ៉ាងខ្លីទៅកាន់គេថា៖ “សូមជូនពរទទួលបានជោគជ័យមិត្ត”៕