ក្ដៅៗ ក្រុមតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងពេញលេញក្នុងការចុះហត្ថលេខាលើ Raheem Sterling

Chelsea នឹងបង់លុយ 45 លានផោន បូកបន្ថែម 10 លានផោនទៅឲក្រុម Manchester City សម្រាប់ Sterling ។

កិច្ចសន្យារយៈពេលវែងបានយល់ព្រមជាមួយ Raheem: នឹងមានរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2027 បូកនឹងជម្រើសសម្រាប់រដូវកាលបន្ថែម។

Sterling នឹងស្ថិតក្នុងចំណោមកីឡាករដែលមានប្រាក់ខែល្អបំផុតនៅ Chelsea ជាមួយនឹងប្រាក់ខែដែលគាត់បានព្រមព្រៀងគ្នាកាលពីខែមិថុនាកន្លងទៅ។