ក្លិបអ្នកមាន PSG ត្រូវបានគេរាយការណ៍ថាជិតយក Nordi Mukiele របស់ RB Leipzig

ក្លិបអ្នកមាន Paris Saint-Germain ត្រូវបានគេរាយការណ៍ថា ជិតយកបានខ្សែការពារជម្រើសជាតិ បារាំង Nordi Mukiele របស់ RB Leipzig ដែលជាកីឡាករចំណូលថ្មីទី ៣ នៅរដូវកាលនេះហើយ។

យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា PSG នឹងចាយលុយ ១២ លានអឺរ៉ូ ឬប្រមាណជា (១២.២លានដុល្លារអាមេរិក) ដោយបូកប្រាក់បន្ថែមផ្សេងៗសរុបចំនួន ១៦ លានអឺរ៉ូ ឬប្រមាណជា(១៦.៣ លានដុល្លារអាមេរិក) ដើម្បីទិញយក Mukiele ពី RB Leipzig។ ប្រភពដដែលបានបន្ថែមថា PSG បានរៀបចំរួចរាល់ហើយ ដើម្បីបិទបញ្ចប់ក្នុងការទិញយក Mukiele នៅរដូវក្តៅនេះ ដែលជាកីឡាករចំណូលថ្មីទី ៣ សម្រាប់ក្លិប៕