ក្លិប Chelsea បានព្រមព្រៀងគ្នាជាមួយ Leicester City នាំយកខ្សែការពារ Wesley Fofana

ក្លិប Chelsea បានយល់ព្រមព្រៀងគ្នាជាមួយ ក្លិប Leicester City ក្នុងការចុះហត្ថលេខានាំយកខ្សែការពារ Wesley Fofana មកកាន់កីឡដ្ឋាន Stamford Bridge បានជោគជ័យហើយ នៅឡើយរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

ជាការពិតណាស់ Chelsea ពិតជាត្រូវការខ្សែការពារកណ្តាលខ្លាំងមែនទែនសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីការចាកចេញរបស់ Antonio Rudiger និង Andreas Christensen ក្នុងនោះក្លិបបានចុះហត្ថលេខានាំយក Kalidou Koulibaly និង ចុងក្រោយនេះ គឺ Fofana ដើម្បីមកជំនួសតំណែងការចាកចេញរបស់កីឡាករទាំងពីរខាងលើ។ ចំណែកប្រាក់ដែល Leicester ទទួលបានពីការលក់ Fofana មកកាន់ Chelsea គឺ មានចំនួនប្រមាណជា ៧០លានផោន (ឬប្រមាណ ៨២លានដុល្លារ) ខណៈ រូបគេបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន៦ឆ្នាំ ជាមួយក្លិបតោខៀវខាងលើ៕