ក្លិប Man United ត្រៀមដាក់សំណើរយក Marco Asensio ពី Real Madrid

យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Manchester United ត្រៀមដាក់សំណើយក កីឡាករ Marco Asensio ពី Real Madrid មករួមក្រុម។

ជាការពិតណាស់ បន្ទាប់ពីពុំសូវមានវត្តមានជួយក្រុម ក្រោយការដឹកនាំ របស់លោក Carlo Ancelotti បច្ចុប្បន្ននេះ Asensio ត្រូវបានឃើញថា គេកំពុងតែមានភាពមិនសប្បាយចិត្តនៅក្នុងក្រុម ហើយមានដំណឹងថា គេអាចនឹងចាកចេញពី កីឡដ្ឋាន Santiago Bernabeu ឆាប់ៗនេះ។ បើយោងទៅតាមសារកាសែត Todo Fichajes បានចុះផ្សាយឲ្យដឹងថា ក្លិប Man Utd កំពុងតែបើកការចាប់អារម្មណ៍ទៅលើ Asensio ដោយពួកគេកំពុងតែត្រៀមដាក់សំណើ ទៅលើកីឡាករវ័យ២៦ឆ្នាំខាងលើ ហើយគម្រោងនឹងយកមករួមក្រុមនៅខែមករាខាងមុខ៕