ក្លិប Man United ត្រៀមផ្តល់ជូននូវកិច្ចសន្យារយៈពេលវែង Garnacho នាពេលឆាប់ៗនេះ

ក្លិប Manchester United ត្រូវបានគេរាយការណ៍នឹង ផ្តល់ជូននូវកិច្ចសន្យារយៈពេលវែងឲ្យកីឡាករ Alejandro Garnacho នាពេលឆាប់ៗនេះ។

ជាការពិតណាស់នៅពេលនេះ Garnacho កំពុងតែសាងភាពល្បីល្បាញរបស់គេក្នុងពិភពបាល់ទាត់ហើយជាពិសេសកាលពីយប់មិញនេះគេរកបានគ្រាប់បាល់នៅនាទីទី ៩០+៣ ជួយ Man UTD យកឈ្នះ Fulham ក្នុងលទ្ធផល ២ទល់នឹង១ ខណៈ កុងត្រារបស់រូបគេនឹងអស់សុពលភាពនៅក្នុងឆ្នាំ ២០២៥។ បើយោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានលើកលើកឡើងថា Man UTD នឹងត្រៀមបន្តកុងត្រាថ្មីឲ្យ Garnacho ក្នុងពេលវេលាដ៏ខ្លីខាងមុខនេះឲ្យបានលឿនតាមដែលអាចធ្វើបាន៕