ក្លិប Man United ត្រៀមសំណើទឹកប្រាក់ចំនួន ១០០លានផោនដើម្បីនាំយកកីឡាករ Jude Bellingham

ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា នឹងត្រៀមសំណើទឹកប្រាក់ចំនួន ១០០លានផោន (ឬប្រមាណ ១១៣លានដុល្លារ) ដើម្បីនាំយកកីឡាករ Jude Bellingham មករួមក្រុមនារដូវកាលក្រោយ។

ជាការពិតណាស់ Bellingham ដែលលេងតួនាទីជាខ្សែបម្រើ កំពុងតែត្រូវបានគេចាត់ទុកជាកីឡាករវ័យក្មេងល្អជាងគេម្នាក់នៅលើលោកនាពេលបច្ចុប្បន្ននេះ ខណៈ ក្លិបធំៗជាច្រើននៅអឹរ៉ុបដូចជា Manchester City, Man UTD, Liverpool និង Real Madrid កំពុងចង់បានរូបគេពី Borussia Dortmund។ បើយោងទៅតាមការចុះផ្សាយរបស់ The Mirror បានលើកឡើងថា អ្នកចាត់ការទូទៅ Man UTD លោក Erik ten Hag ពេញចិត្តសមត្ថភាពរបស់ Bellingham ខ្លាំង ប៉ុន្តែ ក្លិបត្រូវធ្វើយ៉ាងណាស្វែងរកចំណាត់ថ្នាក់ Top 4 ឲ្យបានដើម្បីជាថ្នូរនាំយករូបគេមករួមក្រុមនារដូវកាលក្រោយ៕