ក្លិប Man United ប់អារម្មណ៍ចង់ទិញយកខ្សែការពារ Pau Torres ពីក្លិប Villarreal

ក្លិប Manchester United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ទិញយកខ្សែការពារ Pau Torres ពីក្លិប Villarreal ។

Torres ជាខ្សែការពារឆ្នើមមួយរូបក្នុងក្រុមនិងបានចូលលេងក្នុងក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ ហើយកាលពីរដូវកាល ២០២០/២០២១ គឺ គេបានជួយក្រុមនេះលើកពាន Europa League ទៀតផង។ ដោយមើលឃើញសមត្ថភាពរបស់ខ្សែការពារនេះ លោក Erik Ten Hag ចង់ទិញយកគេម្នាក់ទៀតទោះមាន Lisandro Martinez ដែលទើបទិញបានពី Ajax ក៏ដោយ។ Pau Torres ក៏ធ្លាប់បានបដិសេធក្លិប Tottenham Hotspur ម្ដងហើយកាលពីរដូវក្ដៅឆ្នាំមុន ប៉ុន្តែយ៉ាងណាមិញ ក្រៅពី Man UTD គឺ Barcelona និង Juventus ក៏ចង់បានកីឡាកររូបនេះដែរ៕