ក្លិប Napoli ត្រៀមនឹងសន្សំទុន១២០លានដុល្លាដើម្បីយក Cristiano Ronaldo ពី Man United

យោងទៅតាមរបាយការណ៍ បានឲ្យដឹងថា ក្លិប Napoli ត្រៀមនឹងសន្សំទុន១២០លានដុល្លា ដើម្បីយក Cristiano Ronaldo ពី Manchester United មករួមក្រុម។

ជាការពិតណាស់ បន្ទាប់ពីអាកខានប៉ុន្មានប្រកួតកន្លង Ronaldo ត្រូវបានលេចឮថា ត្រូវបានទទួលសំណើរពីក្លិបមួយចំនួន ជាពិសេសនេះ គឺក្លិប Napoli តែម្តង។ បើយោងទៅតាមសារកាសែត The Times បានចុះផ្សាយឲ្យដឹងថា ប្រធានក្លិប Napoli តែម្តងគឺ លោក Aurelio De Laurentiis ថា លោកមានបំណងចង់ធ្វើការជាមួយ Ronaldo ដោយលោកគ្រោងនឹងសន្សំទុន ១២០លានដុល្លា ដោយការលក់កីឡាករក្នុងក្រុម គឺកីឡាករ Victor Oshimen ដើម្បីយកកីឡាករឆ្នើមខាងលើមករួមក្រុម៕