ក្លិប Real Madrid កំពុងមានឱកាសនាំយក Leroy Sane ពី Bayern Munich មករួមក្រុម

យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Real Madrid កំពុងមានឱកាស ក្នុងការយក ខ្សែប្រយុទ្ធ Leroy Sane ពី Bayern Munich មករួមក្រុម។

ជាការពិតណាស់ Sane ធ្លាប់មានឈ្មោះបោះសំឡេងខ្លាំង តាំងពីអំឡុងគេ ប្រកបអាជីព នៅក្លិប Man City កាលពីឆ្នាំ ២០១៦-២០២០​ មកម្ល៉េះ។ គួរបញ្ចាក់ផងដែរថា Sane បានផ្លាស់មកក្លិប Bayern ក្នុងឆ្នាំ ២០២០ ហើយបាន បង្ហាញខ្លួន ៨៩ប្រកួត និង​ រកបាន ២៤គ្រាប់។ បើយោងទៅតាមសារកាសែត The Hard Tackle បានចុះផ្សាយឲ្យដឹងថា Real Madrid មានឱកាស ក្នុងការយក Sane មករួមក្រុម ក្រោយពី Mane បានទៅដល់ Bayern អាចធ្វើឲ្យ Sane អស់តួនាទី នៅក្នុងក្រុម៕