ក្លិប Real Madrid គ្រោងចំណាយ ១៥០ លានផោនទិញយក Arnold ពី Liverpool

ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា គ្រោងចំណាយលុយរហូតដល់ទៅ ១៥០ លានផោន ឬប្រមាណជា (១៧៨ លានដុល្លារអាមេរិក) ដើម្បីទិញយកខ្សែការពារស្លាបស្តាំ Trent Alexander Arnold ពី Liverpool។

ជាការពិតណាស់ Arnold ត្រូវបានគេចាត់ទុកថាជាខ្សែការពារស្លាបស្តាំដ៏ឆ្នើមម្នាក់នាពេលបច្ចុប្បន្ន ដ្បិតរូបគេមានកង្វះខាតក្នុងការការពារបន្តិចមែនជាខ្សែការពារស្លាបស្តាំដ៏ឆ្នើមម្នាក់នាពេលបច្ចុប្បន្ន ដ្បិតរូបគេមានកង្វះខាតក្នុងការការពារបន្តិចមែននិងការលើកបាល់ជាដើម។ យោងតាមការអះអាងរបស់ក្រុមប្រឹក្សាបាល់ទាត់លោក Peterborough និងអ្នកគាំទ្រ Liverpool លោក Darragh MacAnthony បានឱ្យដឹងថា Real Madrid កំពុងចាប់អារម្មណ៍ចង់បាន Arnold ដើម្បីមកបំពេញបន្ថែមនៅតំបន់ខ្សែការពារស្លាបស្តាំ ហើយក្លិបម្ចាស់ជើងឯកពាន Champions League ១៤ សម័យគ្រោងជះលុយ ១៥០ លានផោនឬប្រមាណជា (១៧៨ លានដុល្លារអាមេរិក) សម្រាប់កីឡាករសញ្ជាតិ អង់គ្លេស រូបនេះ៕