ក្លិប Real Madrid ស្នើឲ្យក្លិប Juventus ទិញយកខ្សែប្រយុទ្ធ Marco Asensio

ក្លិប Real Madrid ត្រូវបានសារព័ត៌មាន Tuttomercatoweb ចុះផ្សាយថាបានស្នើឲ្យក្លិប Juventus ទិញយកខ្សែប្រយុទ្ធ Marco Asensio។

កាលពីទីផ្សាររដូវក្ដៅបើកទ្វារគឺលោក Carlo Ancelotti ធ្លាប់បានបង្ហើបហើយថា Asensio អាចនឹងស្វែងរកទ្រនំថ្មីនិងចាកចេញពីក្លិប ប៉ុន្តែមកទល់ពេលនេះគេពុំបានឮថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះផ្លាស់ចេញទៅណានោះឡើយ។ ដោយឡែក Marco Asensio នៅតែចិញ្ចឹមចិត្តចង់ចាកចេញព្រោះចង់មាននាទីលេងឲ្យបានច្រើនក្នុងក្រុមខណៈដែលរូបគេពុំមែនជាកីឡាករដែលបានជាប់ជម្រើស១១នាក់ដំបូងទៀងទាត់នោះឡើយដោយនៅរដូវកាលនេះបង្ហាញខ្លួនបានតែ២ប្រកួតប៉ុណ្ណោះ។ ដូច្នេះហើយ ក្លិបនឹងស្នើឲ្យ Juventus ទិញយកគនៅខែមករាឆ្នាំ២០២៣មុនពេលកុងត្រារបស់ Asensio អស់សុពុលភាពនៅរដូវក្ដៅឆ្នាំក្រោយនេះ។ នៅរដូវកាលមុន Marco Asensio រកបាន១២គ្រាប់និងបញ្ជូនបាល់២គ្រាប់ក្នុងការបង្ហាញខ្លួន៤២ប្រកួត៕