ក្លឹប PSG ប្រកាសថា ខ្សែបម្រើ Ander Herrera ផ្លាស់ទៅកាន់ក្លិប Athletic Bilbao ក្នុងលក្ខខណ្ឌខ្ចីជើង

ខ្សែបម្រើ Ander Herrera របស់ក្រុមអ្នកមាន Paris Saint-Germain បានផ្លាស់ទៅកាន់ទ្រនំចាស់ Athletic Bilbao ក្នុងលក្ខខណ្ឌខ្ចីជើងហើយ។

យោងតាមសេចក្តីប្រកាសនៅលើទំព័រផ្លូវការរបស់ PSG បានដឹងថា ខ្សែបម្រើសញ្ជាតិ អេស្ប៉ាញ Ander Herrera បានផ្លាស់ទៅកាន់ក្រុម Athletic Bilbao ក្នុងលក្ខខណ្ឌខ្ចីជើង អមជាមួយជម្រើសទិញផ្តាច់សម្រាប់រដូវកាល ២០២២-២០២៣ នេះ៕