ខ្សែ​បម្រើ​វ័យ​ក្មេង​របស់​ Inter Milan រូប​នេះ​ផ្លាស់​មក​កាន់​ Chelsea ជា​ផ្លូវការ​

Cesare Casadei ខ្សែបម្រើ​វ័យ​១៩ឆ្នាំ​របស់​ក្លឹប​ Inter Milan បាន​ធ្វើ​ការ​ផ្លាស់​ទៅ​កាន់​ក្លឹប​ Chelsea ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃនេះ​។

Casadei បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជា​មួយ​នឹង​ Chelsea រយៈពេល​៦ឆ្នាំ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២/២៣នេះ​ រហូត​ដល់​រដូវកាល​ឆ្នាំ​២០២៧/២៨ គឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៨។ បើ​តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Chelsea បាន​ចំណាយ​លុយ​ប្រមាណ​ ១៥លាន​ដុល្លារ​ បូក​ផ្សំ​នឹង​ប្រាក់​លើក​ទឹក​ចិត្ត​៥លាន​ដុល្លារ​ ក្នុង​ការ​ទិញ​កីឡាករ​វ័យ​ក្មេង​នេះ​ពី​ Inter Milan។ នេះ​ជា​កីឡាករ​ទី​១០​ហើយ​​ដែល​ Chelsea បាន​នាំ​ចូល​សម្រាប់​ពង្រឹង​ក្រុម​របស់​ខ្លួន​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២៕