ខ្សែបម្រើ Bernado Silva របស់ Man City បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ PSG ហើយ

យោងតាមសារព័ត៌មាន The Times គឺខ្សែបម្រើ Bernado Silva បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់ទៅក្លិប Paris Saint-Germain ហើយ។

Bernado Silva ថ្មីៗនេះ លោក Pep Guardiola បានប្រកាសថាលោកនឹងមិនឃាត់ឃាំង កីឡាករសញ្ជាតិព័រទុយកាល់រូបនេះទេបើសិនគេចង់ចាកចេញ ខណៈដែល Barcelona គឺជាក្លិបដែលគេជឿថា មានអាទិភាពក្នុងការទិញយក Silva ។ ដោយឡែក Barca មិនអាចទិញយក កីឡាករវ័យ២៦ឆ្នាំនេះបានទេបើសិនជាមិនអាចលក់ Frenkie De Jong ចេញ ដែលធ្វើឲ្យ Silva សម្រេចចិត្តទៅចូលរួមជាមួយ PSG តែម្ដង។ PSG ត្រូវបានគេរាយការណ៍ថាបានដាក់សំណើខ្ទង់៧០លានដុល្លារយក Silva តែត្រូវក្លិប Manchester City បដិសេធ ដោយគេមិនដឹងថា ភាគីលោក Christophe Galtier នឹងដាក់សំណើតថ្លៃសាជាថ្មីឬយ៉ាងណា៕