ខ្សែប្រយុទ្ធ​ Ivan Toney ឈ្នះ​ពាន​គ្រាប់​បាល់​ឆ្នើម​ PL ប្រចាំ​ខែ​កញ្ញា

ខ្សែប្រយុទ្ធ​ Ivan Toney ដែល​ជា​កីឡាករ​របស់​ក្លឹប​ Brentford បាន​ឈ្នះ​ពាន​គ្រាប់បាល់​ឆ្នើម​ Premier League ប្រចាំ​ខែ​កញ្ញា​ នៅ​ក្នុង​ថ្ងៃ​នេះ​។

គ្រាប់​បាល់​ដែល​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ឈ្នះ​ពាន​ខាង​លើ​នេះ​ ជា​គ្រាប់​បាល់​ដែល​ស៊ុត​បណ្តក់​ចូល​ ក្នុង​ការ​ប្រកួត​តទល់នឹង​ Leeds United កាល​ពី​ដើម​ខែ​កញ្ញា​ ដោយ​ពេល​នេះ​ Brentford បាន​យក​ឈ្នះ​ ៥-២។ នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​ Toney ក៏​បាន​ស៊ុត​ចូល​១គ្រាប់​បន្ថែម​ ក៏​ដូច​ជា​ស៊ុត​ប៉េណាំង​ចូល​បាន​១គ្រាប់​ទៀត​ផង​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ទី​១ហើយ​ ដែល​កីឡាករ​រូប​នេះ​បាន​ឈ្នះ​ពាន​ខាង​លើ​៕