ខ្សែ​ប្រយុទ្ធ​ Liam Delap របស់​ Man City រូប​នេះ​ ផ្លាស់​ទៅ​កាន់​ក្លឹប​នៅ​ Championship ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​

ខ្សែ​ប្រយុទ្ធ​ Liam Delap បាន​ចាក​ចេញ​ជា​ផ្លវូការ​នៅ​ក្នុង​ថ្ងៃ​នេះ​ពី​ក្លឹប​ Manchester City ផ្លាស់​ទៅ​កាន់​ក្លឹប​ Stoke City ដែល​ជា​ក្លឹប​នៅ​ Championship ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​។

Delap នឹង​ទៅ​លេង​ឲ្យ​ Stoke City រយៈពេល​១រដូវកាល​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣។ Man City សុខចិត្ត​ទាត់ចោល​សំណើ​សុំ​ទិញ​កីឡាករ​វ័យ​១៩ឆ្នាំ​ខាង​លើ​នេះ​ពី​ Southampton ដោយ​ឲ្យ​កីឡាករ​នេះ​ផ្លាស់​ទៅ​កាន់​ក្លឹប​នៅ​ Championship ក្នុង​លក្ខខ័ណ្ឌ​ព្រោះ​ចង់​ឲ្យ​កីឡាករ​នេះ​នៅ​បន្ត​ Man City នៅ​រដូវកាល​ក្រោយៗ​។ កីឡាករ​នេះ​ផ្លាស់​មក​ Man City នៅ​រដូវកាលឆ្នាំ​២០២០/២១ ក្នុង​ក្រុម​ U21 រួច​​ក៏​បាន​ចូល​នៅ​ក្រុម​ឈុត​ធំ​ម្ដងម្កាល​ផង​ដែរ​រហូត​មក​៕