ខ្សែប្រយុទ្ធ Lionel Messi បានសរសើរចំពោះទម្រង់លេងរបស់ខ្សែការពារ Cristian Romero

ខ្សែប្រយុទ្ធ Lionel Messi បានសរសើរចំពោះទម្រង់លេងរបស់ខ្សែការពារក្រុម Tottenham Hotspur កីឡាករ Cristian Romero ថា គេរូបពិតលេងបានល្អណាស់ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។

ជាការពិតណាស់ Romero ដែលបច្ចុប្បន្នមានវ័យ២៤ឆ្នាំ មានឈ្មោះជាប់ក្នុងក្រុមជម្រើសជាតិឈុតធំអាហ្សង់ទីនដំបូង កាលពីឆ្នាំ២០២១ ហើយ រូបគេបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ Copa America ផងដែរ។ ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថា៖ “ការលេងរបស់ Romero គឺ ល្អខ្លាំងមែនទែន។ គេជាបច្ចុប្បន្ន និង អនាគតរបស់ក្រុមមួយយើង”៕