គ្រូបង្គោលរបស់ Monaco បង្ហាញក្ដីរំពឹងខ្ពស់ ចំពោះការចូលរួមរបស់ Minamino

គ្រូបង្គោលរបស់ Monaco លោក Philippe Clement រំពឹងថា ខ្សែប្រយុទ្ធជប៉ុន Takumi Minamino អាចបង្កើនគុណភាពសម្រាប់ក្រុមរបស់លោក ខណៈការផ្ទេរកីឡាកររូបនេះពីក្លិបអង់គ្លេស ខិតកាន់តែកៀកបានសម្រេច។

Minamio ត្រូវបានរំពឹងថា នឹងផ្ទេរទៅចូលរួម Monaco នៅរយៈពេលខ្លីខាងមុខ ខណៈមានការរាយការណ៍ថាក្លិប Ligue 1 នឹងចំណាយ ១៨.៣លានអឺរ៉ូ សម្រាប់ការផ្ទេរ ខ្សែប្រយុទ្ធជម្រើសជាតិជប៉ុន។

ប្រភព : AMS_SPOTRS