គ្រូបង្វឹក Xavi បាត់បង់ទំនុកចិត្តលើ ខ្សែប្រយុទ្ធ Ferran Torres ហើយ

សារព័ត៌មាន El Nacional បានចុះផ្សាយថាលោក Xavi Hernandez ជាគ្រូបង្វឹករបស់ Barcelona អស់ទំនុកចិត្តលើខ្សែប្រយុទ្ធ Ferran Torres ហើយ។

Ferran Torres Torres បានផ្ទេរពី Manchester City មកកាន់ទឹកដី Camp Nou កាលដើមឆ្នាំ២០២២នេះក្នុងតម្លៃ៥៥លានដុល្លារ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចូលលេងបាន២៦ប្រកួតកាលពីរដូវកាលមុន និងរកបាន៧គ្រាប់ព្រមទាំងបញ្ជូនបាល់៦គ្រាប់។ យ៉ាងណាមិញនៅរដូវកាលនេះ Xavi ហាក់បាត់បង់ទំនុកចិត្តលើគេដោយគេបានចូលលេងតែ២៣៨នាទី សរុបគឺ ៨ប្រកួតទេនៅរដូវកាលថ្មីនេះ ដោយគេរកបានតែ១គ្រាប់និងបញ្ជូនបាល់១គ្រាប់គត់។ សារព័ត៌មាន Calciomercato បានចុះផ្សាយថា Barcelona អាចនឹងលក់កីឡាកររូបនេះចេញខណៈ Juventus កំពុងចាប់អារម្មណ៍ចង់បានគេ៕