គ្រូ​អាល្លឺម៉ង់​ថា មិន​​អាច​មើល​ស្រាល​ជប៉ុន​បាន​ទេ អាហ្សង់ទីន​ជា​ឧទាហរណ៍​ស្រាប់

ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​​ជប៉ុន​នៅ​រាត្រី​នេះ​ម៉ោង​៨:០០​នាទី ក្នុង​កីឡដ្ឋាន Khalifa International Stadium ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល E។

ការ​ប្រកួត​នេះ​​គ្រូ​របស់​អាល្លឺម៉ង់​លោក Hansi Flick បាន​និយាយ​ថា អាហ្សង់ទីន​ចាញ់​អារ៉ាប៊ីសាអ៊ូឌីត​​ជា​ឧទាហរណ៍​ជាក់ស្ដែង​គឺ​គ្រប់​យ៉ាង​អាច​កើត​ឡើង ដូច្នេះ​មិន​អាច​​មើល​ស្រាល​គូ​ប្រជែង​បាន​ឡើយ។ សម្រាប់​គ្រូ​របស់​ជប៉ុន​លោក Hajime Moriyasu បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​​ត្រូវ​ឡើង​ឲ្យ​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ។ អាល្លឺម៉ង់​​និង​ជប៉ុន​ធ្លាប់​ប៉ះ​គ្នា​២​ដង សុទ្ធសឹងតែ​ជា​ការ​ប្រកួត​មិត្តភាព។ ជួប​​គ្នា​ដំបូង​នៅ​ឆ្នាំ​២០០៤ ពេល​នោះ​អាល្លឺម៉ង់​បាន​យក​ឈ្នះ​ជប៉ុន ៣-០ រហូត​ដល់​ឆ្នាំ​២០០៦​ទើប​ពួក​គេ​ប៉ះ​គ្នា​ម្ដង​ទៀត​បញ្ចប់​លទ្ធផល ០-០។ រាត្រី​នេះ​នឹង​ជា​លើក​​ដំបូង​សម្រាប់​ពួក​គេ​ប្រកួត​ក្នុង​ពាន​រង្វាន់​ផ្លូវការ៕