គ្រូ Jose បានចំអកឱ្យ Barca និងក្រុមធំៗមួយចំនួនចំៗ ក្រោយពួកគេប្រឈមមុខនឹងធ្លាក់មកលេង Europa League

គ្រូបង្វឹករបស់ Roma លោក Jose Mourinho បាននិយាយចំអកឱ្យ Barcelona និង ក្លិបធំៗមួយចំនួន បន្ទាប់ពីពួកគេប្រឈមមុខនឹងអាចធ្លាក់ទៅលេងពានរង្វាន់ Europa League ដែលជាពានលំដាប់ទី ២ របស់អឺរ៉ុបវិញ។

ជាការពិតណាស់ ក្រោយប្រកួតបានត្រឹមស្មើជាមួយ Inter Milan កាលពីថ្ងៃ ព្រហស្បតិ៍ ទី ១៣ កន្លងទៅ Barcelona ឥឡូវនេះហាក់មានឱកាសស្តួចស្តើងមែនទែនក្នុងការឡើងទៅកាន់វគ្គ ១៦ ក្រុមនៃពាន Champions League, ដោយឥឡូវនេះក្លិបយក្សអេស្ប៉ាញ កំពុងប្រឈមមុខនឹងធ្លាក់ទៅលេខពាន UEL ២ ឆ្នាំជាប់ៗគ្នា។ គួរដឹងថា ក្រៅពី Barcelona ក៏មានក្លិបធំៗមួយចំនួនទៀតដែរ ដែលកំពុងប្រឈមមុខធ្លាក់ទៅលេងពាន UEL ដូចគ្នា ក្នុងនោះមានដូចជា Ajax, Atletico Madrid, Tottenham hotspur, AC Milan និង Juventus ជាដើម។ ទាក់ទងនឹងរឿងខាងលើ, លោក Jose បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ខ្ញុំមើលឃើញពួកគេគឺជាបេក្ខភាពដែលអាចប្រជែងបាន ប៉ុន្តែក្លិបធំៗដែលនឹងបរាជ័យនៅ Champions League ពួកគេនឹងធ្លាក់មកលេង Europa League ហើយពួកគេមកទីនេះក្នុងសភាពលំបាក។ ពួកគេមិនគួរមកទីនេះទេប៉ុន្តែវាជាការពិត។ វាពិតជាគួរឱ្យអស់សំណើចណាស់”៕