ជំរំហ្វឹកហាត់ចំនួន 31 ដាច់ដោយឡែកទុកសម្រាប់ក្រុមភ្ញៀវទាំងអស់នៅ FIFA World Cup ប្រទេសកាតា

ក្រុមចំនួន 31 ដែលធ្វើដំណើរទៅកាន់ប្រទេសកាតា នឹងមានជំរំហ្វឹកហាត់ផ្ទាល់ខ្លួន ក្នុងគម្រោង Team Base Camp (TBC) នៅឯព្រឹត្តិការណ៍ FIFA World Cup™ ដែលមិនធ្លាប់មានដែលម្ចាស់ផ្ទះ World Cup រៀបចំឱ្យមានដូច្នេះ ចាប់តាំងពី World Cup លើកដំបូងកាលពីឆ្នាំ 1930 ។

ក្រុមជម្រើសជាតិទាំង 31 លើកលែងម្ចាស់ផ្ទះ នឹង Check in នៅតាមកន្លែងស្នាក់នៅ Team Base Camp Hotels (TBCH) របស់ពួកគេយ៉ាងហោចណាស់ 5 ថ្ងៃមុនការប្រកួតដំបូងរបស់ពួកគេ។ ក្រុមចំនួន 24 ក្នុងចំណោមក្រុមទាំងអស់ នឹងស្នាក់នៅក្នុងរង្វង់ 10 គីឡូម៉ែត្រពីគ្នា ដើម្បីបង្កបរិយាកាសដ៏រំភើបនៃព្រឹត្តិការណ៍នេះនៅក្នុង និងជុំវិញទីក្រុងដូហា សម្រាប់អ្នកស្រុក និង អ្នកគាំទ្រអន្តរជាតិ។

TBC គឺជាទីស្នាក់ការកណ្តាលរបស់ក្រុម ដែលចូលរួមក្នុងអំឡុងពេលនៃការប្រកួត FIFA World Cup ។ វារួមបញ្ចូលគ្នានូវទីលានហ្វឹកហាត់ Team Base Camp Training Site (TBCT) និងកន្លែងស្នាក់នៅ (TBCH)។ មានទីលានហ្វឹកហាត់ 3 ប្រភេទសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលការប្រកួត៖ ទីលានរបស់ក្លិបក្នុងស្រុក ទីលានហ្វឹកហាត់ជាចង្កោម និងទីលានហ្វឹកហាត់ក្នុងពហុកីឡដ្ឋាន។ ភាគច្រើនត្រូវបានសាងសង់ឡើងថ្មី ឬជួសជុលឡើងវិញ។

កន្លែងស្នាក់នៅ (TBCH) មានដូចជាសណ្ឋាគារលំដាប់ផ្កាយ 4 និងផ្កាយ 5 ផ្ទះវីឡា រមណីយដ្ឋាន និងកន្លែងស្នាក់នៅមិនមែនសណ្ឋាគារ រួមទាំងកន្លែងស្នាក់នៅក្នុងសាលារៀន ឬសាកលវិទ្យាល័យ។ ជាមួយនឹងគ្រឿងបរិក្ខារពេទ្យសម្រាប់ព្យាបាល មានការការពារភាពឯកជនរបស់ក្រុម ហើយថែមទាំងគោរពតាមពិធីការសុវត្ថិភាពដែលពាក់ព័ន្ធផងដែរ។

សរុបមក ក្រុមដែលបានចូលរួមក្នុងវគ្គជម្រុះ FIFA World Cup 2022 បានចុះទៅពិនិត្យចំនួន 162 ដង ចាប់តាំងពីខែតុលា ឆ្នាំ2019 មកម្ល៉េះ។

FIFA និងប្រទេសម្ចាស់ផ្ទះ យកចិត្តទុកដាក់ចំពោះបុគ្គលិករបស់ខ្លួន ដើម្បីការពារសិទ្ធិ និងសុខុមាលភាពរបស់ពួកគេនៅសណ្ឋាគារសរុបចំនួន 159 រួមទាំងកន្លែងស្នាក់នៅរបស់ក្រុមទាំង 31 ដែលចូលរួមប្រកួត។ ការងារនេះ មានការសហការជាមួយគណៈកម្មាធិការកំពូលសម្រាប់ការដឹកជញ្ជូននិងកេរដំណែល សហជីព និងអ្នកឃ្លាំមើលឯករាជ្យផ្សេងទៀត ក៏ដូចជាអង្គការពលកម្មអន្តរជាតិផងដែរ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕