តារាឆ្នើមរបស់ Newcastle កំណត់គោលដៅលេងនៅ World Cup

កីឡាករ Allan Saint-Maximin ខ្សែបម្រើស្លាបរបស់ក្លិប Newcastle United បានកំណត់គោលដៅលេងឱ្យក្រុមជម្រើសជាតិបារាំង នៅមុនការប្រកួត FIFA World Cup ឆ្នាំ 2022 ។

ក្នុងការប្រកួតជាមួយ Manchester City, Saint-Maximin បានបង្កបញ្ហារាប់មិនអស់សម្រាប់ Kyle Walker និងបានឈ្នះ Man of the match ផងដែរ។ កីឡាករវ័យ 25 ឆ្នាំរូបនេះ បានបង្កើតឱកាសពីរគ្រាប់ដំបូងរបស់ Newcastle សម្រាប់ Miguel Almiron និង Callum Wilson មុនពេលបង្កើតឱកាសសម្រាប់ការស៊ុតបាល់ពិន័យហ្វ្រីឃីករបស់ Kieran Trippier ដែលនាំឱ្យមានគ្រាប់ទី 3 ក្នុងការប្រកួតដែលបញ្ចប់ដោយលទ្ធផល 3-3 ។

បន្ទាប់ពីការប្រកួត Saint-Maximin បានបង្ហោះសារដ៏រំជើបរំជួលរបស់ខ្លួនទល់នឹង City នៅលើ Instagram ជាមួយនឹងសារដ៏សាមញ្ញមួយ។ “មានរឿងតែមួយគត់ដែលដក់ក្នុងចិត្តរបស់ខ្ញុំគឺ World Cup ។ ការគាំទ្ររបស់អ្នក គឺអស្ចារ្យណាស់។ យើងនឹងបន្តកសាងក្រុមរបស់យើង”។

Saint-Maximin បានលេងឱ្យក្រុមបារាំងនៅកម្រិត U16, U17, U20 និង U21 ជាមួយ Dayot Upamecano, Theo Hernandez និង Ousmane Dembele ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើស្លាបរបស់ Newcastle មិនបានទទួលការកោះហៅពីលោក Didier Deschamps ទេ។

Saint-Maximin កំពុងប្រជែងដណ្តើមយកកន្លែងមួយក្នុងក្រុមជម្រើសជាតិបារាំង ជាមួយ Kylian Mbappe, Antoine Griezmann, Moussa Diaby, Kingsley Coman, Wissam Ben Yedder និង Karim Benzema ៕