ទីបំផុត Barca បានយល់ព្រមផ្ដាច់កុងត្រាកីឡាករ Memphis Depay ហើយ

យោងតាមសារព័ត៌មាន Barca Universal គឺ ក្លិប Barcelona បានឈានដល់កិច្ចព្រមព្រៀងផ្ដាច់កុងត្រា ខ្សែប្រយុទ្ធ Memphis Depay ហើយ។

កីឡាករវ័យ២៨ឆ្នាំរូបនេះបានផ្ទេរពី Lyon មកកាន់ទឹកដី Camp Nou កាលពីឆ្នាំមុន ដោយបង្ហាញខ្លួនបាន៣៧ប្រកួត ក្នុងនោះរកបាន១៣គ្រាប់និងបញ្ជូនបាល់២គ្រាប់។ យ៉ាងណាមិញ នៅរដូវកាលនេះ ដោយសារភាគីលោក Xavi Hernandez មានខ្សែប្រយុទ្ធច្រើនដូចជា Robert Lewandowski ,Raphinha និង Pierre-Emerick Aubameyang ផងនោះ គឺ Depay ពុំសូវមានឱកាសបានបង្ហាញខ្លួនទេ។ ខណៈនោះក្លិបសេះបង្កង់ Juventus ចង់នាំយកគេទៅទឹកដី Allianz Stadium ដូច្នេះទើបកីឡាករសញ្ជាតិហូឡង់រូបនេះចង់ចាកចេញពី Barca ទៅលេងនៅ អ៊ីតាលី។ Barcelona ចង់លក់ Depay ក្នុងតម្លៃខ្ទង់២០លានដុល្លារ ប៉ុន្តែគេចង់ចាកចេញដោយគ្មានតម្លៃខ្លួនច្រើនជាង៕