ទើបចេញពី Chelsea សោះ Tuchel កំពុងត្រូវក្លិបយក្សនៅអឺរ៉ុបមួយនេះគិតគូយកទៅដឹកនាំទៅហើយ

សារព័ត៌មាន El Nacional បានចុះផ្សាយថា ក្លិប Real Madrid កំពុងពិចារណាយកលោក Thomas Tuchel ទៅដឹកនាំក្រុមបន្តពីលោក Carlo Ancelotti ។

កាលពីថ្ងៃទី៧ខែកញ្ញាកន្លងទៅ លោក Tuchel ត្រូវក្លិប Chelsea ប្រកាសបញ្ចប់តំណែងបន្ទាប់ពីដឹកនាំឲ្យក្រុមចាញ់ Dinamo Zagreb ១ ទល់នឹង០ នៅការប្រកួតបើកឆាក Champions League ព្រមទាំងមានរឿងខ្វែងគំនិតគ្នាជាមួយលោក Todd Boehly ជាម្ចាស់ក្លិបពាក់ព័ន្ធនឹងការទិញយក Matthijs de Ligt និង Cristiano Ronaldo ផងដែរ។ យ៉ាងណាមិញ ក្រោយលោកត្រូវបណ្ដេញចេញ ក្លិប Real Madrid ឯណោះវិញបានសម្លឹងឃើញលោកជាបេក្ខភាពយកមកជំនួស Ancelotti ដោយសារលោក Florentino Perez ជាប្រធានក្លិបមានការកោតសរសើរទៅលើ Tuchel ខ្លាំងណាស់។ ថ្វីត្បិតរដូវកាលមុន លោក Ancelotti ដឹកនាំ Real Madrid ឲ្យឈ្នះពាន La Liga និង Champions League មែនតែលោកអាចនឹងពិចារណាចូលនិវត្តន៍ព្រោះលោកមានអាយុ៦៣ឆ្នាំហើយ៕