នេះ​ជា​លទ្ធផល​ចាប់​ឆ្នោត​ចែក​ក្រុម​​ Europa League រដូវកាល​២០២២/២៣

UEFA បាន​ធ្វើ​ការ​ចាប់ឆ្នោត​ចែក​ក្រុម​សម្រាប់​ការ​ប្រកួត​ Europa League នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣ នៅ​ក្នុង​ថ្ងៃ​នេះ​រួចរាល់​ហើយ​។

ក្នុង​លទ្ធផល​ខាង​លើ​ នៅ​វគ្គ​៣២ក្រុម​ Man Utd ស្ថិត​នៅ​ក្រុម​ E ដោយ​នឹង​ប៉ះ​នឹង​ Real Sociedad, Sheriff និង​ Omonoia ។ ការ​ប្រកួត​ Europa League ក្នុង​រដូវកាល​នេះ​នឹង​ចាប់​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា​ ឆ្នាំ​២០២២នេះ​ត​ទៅ​ សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​នៅ​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា​ ឆ្នាំ​២០២៣​។ សម្រាប់​ទី​កន្លែង​សម្រាប់​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​នៅ​ទីលាន​ Puskás Aréna ទី​ក្រុង​ Budapest ប្រទេស​ហុងគ្រី​៕ ខាង​ក្រោម​នេះ​ជា​លទ្ធផល​ចាប់​ឆ្នោត​ចែក​ក្រុម​​ Europa League រដូវកាល​២០២២/២៣៖