នេះ​មូលហេតុ​កីឡាករ​អ៊ីរ៉ង់ ​មិន​ព្រម​ច្រៀង​ភ្លេង​ជាតិ​ខ្លួន​នៅ World Cup

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់ ​មិន​បាន​ច្រៀង​ចម្រៀង​ភ្លេង​ជាតិ​របស់​ខ្លួន​នោះ​ទេ ​ក្នុង​ការ​ប្រកួត FIFA World Cup 2022 ​ទល់​ក្រុម​អង់គ្លេស​នៅ​យប់មិញ​នេះ។

ការ​មិន​ព្រម​ច្រៀង​នេះ​ហើយ បាន​ធ្វើ​ឱ្យ​មតិ​ជា​ច្រើន​ដាក់​ចម្ងល់​ថា​ហេតុ​អ្វី​កីឡាករ​អ៊ីរ៉ង់ ធ្វើ​បែប​នេះ? ខណៈ​ដែល​ប្រទេស​នេះ​មាន​ច្បាប់​តឹងរឹង​យ៉ាង​នេះ។ ​ចំពោះ​មូលហេតុ​វិញ​ត្រូវ​បាន​គេ​ដឹង​ថា​មក​ពី​សមាជិក​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​ទាំង​អស់​កំពុង​ចង់​ផ្ញើសារ​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន ​ថា​ពួកគេ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ធ្វើ​ឃាត់​ស្ត្រី​វ័យ​២២​ឆ្នាំ​ឈ្មោះ​ថា Masha Amini ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។ ​Masha ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់ ​ដោយ​គ្រាន់​តែ​នាង​មិន​បាន​ស្លៀក​ពាក់​ត្រឹមត្រូវ​តាម​ក្បួន​ច្បាប់​ក្នុង​ប្រទេស ​ដោយ​ពាក់ Hijab ​មិន​សមរម្យ។ មិន​ត្រឹម​តែ​កីឡាករ​នៅ​លើ​ទីលាន​នោះ​ទេ ​នៅ​យប់មិញ​នេះ​ក៏​មាន​អ្នក​គាំទ្រ​អ៊ីរ៉ង់​មួយ​ចំនួន​បាន​បង្ហាញ​ពី​ជំហរ​របស់​ពួកគេ​មិន​គាំទ្រ​រដ្ឋាភិបាល​ដែល​សម្លាប់​ក្មេង​ស្រី​អាយុ​២២​ឆ្នាំ​នោះ​ដែរ។ ​ផ្ទាំង​រូបភាព ដែល​អ្នក​គាំទ្រ​អ៊ីរ៉ង់​លើក​មាន​ន័យ​ថា ស្ត្រី ​ជីវិត ​និង​សេរីភាព៕