នេះ​ហើយ​ជា​ប្រាក់​ពលកម្ម Antony ទទួល​បាន​ ក្រោយ​​ផ្លាស់​មក​កាន់ Man United

ក្លឹប Manchester United បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​​យក​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ Antony ពី​ក្លឹប Ajax។

Man United បាន​ចំណាយ​ដល់​ទៅ​៩៥​លាន​អឺរ៉ូ (៨១,៣​លាន​ផោន) ដើម្បី​នាំ​យក Antony មក​កាន់​កីឡដ្ឋាន Old Trafford ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លំដាប់​ទី​៤​នៅ Premier League។ Antony បាន​យល់​ព្រម​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​ជាមួយ​បិសាច​ក្រហម។ ការ​មក​កាន់​ក្លឹប​ថ្មី កីឡាករ​វ័យ​២២​ឆ្នាំ​នឹង​ទទួល​បាន​​ប្រាក់​ពលកម្ម​២០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​។ នេះ​​បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​មាន​ប្រាក់​ពលកម្ម​ខ្ពស់​ជាង​គេ​ម្នាក់​នៅ Man United។ Antony បាន​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៥​ដែល​លោក Erik ten Hag នាំ​ចូល​ក្នុង​រដូវ​ក្ដៅ​​នេះ ចាប់​តាំង​ពី​លោក​ចូល​ដឹក​នាំ​កាល​ពី​ខែ​មិថុនា៕