បាល់​ដែល Maradona ទះ​ចូល​ទី នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ

បាល់​ដែល​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Diego Maradona ទះ​បញ្ចូល​ទី នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ពី ២,៧លាន​ដុល្លារ​អាមេរិក ទៅ​ដល់​ប្រមាណ ៣,៣៥លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

បាល់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ប្រកួត​រវាង​អាហ្សង់ទីន និង​អង់គ្លេស​កាល​ពី​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ​​ព្រឹត្តិការណ៍​ World Cup ឆ្នាំ​១៩៨៦។ នៅ​ពេល​នោះ​ដែរ អាហ្សង់ទីន​បាន​ឈ្នះ​ក្នុង​លទ្ធផល ២ ទល់ ១។ យ៉ាងណាមិញ ចំណោម​ ២គ្រាប់​ដែល​អាហ្សង់ទីន​មាន​នោះ​គឺ គ្រាប់​បើក​មុខ​ដ៏​ចម្រូងចម្រាស​របស់ Maradona ដែល​ជា​គ្រាប់​យក​ដៃ​ទះ​បញ្ចូល​ទី ឬ គេ​ឱ្យ​រហស្សនាម​ថា បាល់​ «ដៃ​ព្រះ – Hand of God»។ សារព័ត៌មាន​ BBC​ បាន​ចុះ​ផ្សាយ​ថា បាល់​ដែល Maradona ទះ​នោះ​​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​ដោយ​លោក Ali Bin Nasser ដែល​ជា​អាជ្ញាកណ្ដាល​ទុយណេស៊ី​ក្នុង​ប្រកួត​នោះ​។ បាល់​នេះ​នឹង​លក់​ដេញ​ថ្លៃ​នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ខាង​មុខ​នេះ ដែល​កម្មវិធី​មួយ​ផ្នែក​របស់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​កាតារ។ គួរបញ្ជាក់​ផង​ដែរ​ ក្រោយ​ពេល​ដែល​អាហ្សង់ទីន​យក​ឈ្នះ​អង់គ្លេស អាហ្សង់ទីន​បាន​បំបាក់​ម៉ិកស៊ីកូ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ នឹង​មុន​នឹង​ឈ្នះ​អាល្លឺម៉ង់​ខាង​លិច​ដោយ​ប្រផិតប្រផើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕