បុគ្គលមួយរូបជំរុញឱ្យ Gabriel Jesus សម្រេចចិត្តផ្លាស់ទៅ Arsenal

Gabriel Jesus បានសារភាពថា ទំនាក់ទំនងរវាងគេជាមួយអ្នកចាត់ការ Mikel Arteta បានដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តផ្ទេរពី Manchester City មកចូលរួម Arsenal។

ខ្សែប្រយុទ្ធប្រេស៊ីលវ័យ២៥ឆ្នាំរូបនេះ បានសម្រេចការផ្ទេរទៅកាន់ទឹកដី Emirates ក្នុងតម្លៃ៤៥លានផោន ជាមួយកុងត្រារយៈពេលវែងជាមួយក្លិបកាំភ្លើងធំ។

Jesus រកគ្រាប់បាល់៥៨គ្រាប់ពីការបង្ហាញខ្លួន១៥៩ប្រកួតសម្រាប់ក្លិបមេឃខៀវ និងឈ្នះពាន១០ ក្នុងរយៈពេល៦ឆ្នាំនៅទឹកដី Etihad មុនពេលចាកចេញទៅចូលរួមក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដុង។