ប្រធានក្លិប Barca ថា លោកនឹងទៅជួបជាមួយ Messi ផ្ទាល់នៅថ្ងៃចន្ទនេះហើយ

ប្រធានក្លិប Barcelona លោក Joan Laporta បានលើកឡើងថា លោកនឹងហោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃចន្ទនេះ ដើម្បីជួបជាមួយនឹងកីឡាករ Lionel Messi។

ជាការពិតណាស់ Messi ដែលបានចូលរួមជាមួយ PSG កាលពីរដូវកាលមុន ដោយគ្មានតម្លៃខ្លួន នៅសេសល់កិច្ចសន្យាជាមួយក្លិបតែ ៨ខែ ទៀតប៉ុណ្ណោះ ខណៈ រូបគេនៅមិនទាន់សម្រេចចិត្តពីអនាគតនៅឡើយទេ ពោល សមីខ្លួននឹងរងចាំដល់បញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២។ លោក Laporta បាននិយាយថា៖ “នៅថ្ងៃចន្ទនេះ ខ្ញុំនឹងទៅជួប Messi ផ្ទាល់នៅទីក្រុងប៉ារីស។ បច្ចុប្បន្នគាត់ជាកីឡាកររបស់ PSG ដូច្នេះយើងមិនអាចនិយាយពីការវិលត្រឡប់របស់គាត់បានឡើយ”៕