ប្រធាន​ក្លឹប Real៖ Benzema មាន​គុណភាព​ស្មើ​នឹង​ Ronaldo បូក​ចូល​គ្នា​ជាមួយ​ Zidane

ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ថា ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Karim Benzema មាន​គុណភាព​ស្មើ​នឹង​ខ្សែ​ប្រយុទ្ធ​ Ronaldo ប្រេស៊ីល និង​ខ្សែ​បម្រើ​បារាំង​ Zinedine Zidane បូក​បញ្ចូល​គ្នា។

ថ្លែង​ក្រោយ​ពេល​ដែល​ Benzema ឈ្នះ​ពាន Ballo d’Or លោក Perez បាន​លើកឡើង​ថា៖ «[Benzema] សក្ដិសម​នឹង​ឈ្នះ​ពាន​នេះ​យូរ​ហើយ ព្រោះ​ថា​គេ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក​ក្នុង​រយៈពេល ៣-៤ឆ្នាំ​ចុង​ក្រោយ​នេះ»។ «គេ​ជា​កីឡាករ​លេខ ៩ (សំដៅ​លើ​កីឡាករ​ខ្សែ​ប្រយុទ្ធ​កណ្ដាល) ដែល​មាន​គុណភាព​ស្មើ​នឹង​ ខ្សែ​ប្រយុទ្ធ Ronaldo Nazario និង​ Zinedine Zidane បូក​បញ្ចូល​គ្នា។ គេ​រត់​ទៅ​មុខ​ដូច​ Zidane ហើយ​ស៊ុត​ដូច​ Ronaldo»។ នេះ​ជា​ការ​បន្ថែម​របស់​លោក៕