ផ្លូវការ​! Man City ទិញ​យក​បាន​ ខ្សែ​ការពារ​មួយ​រូប​ ពី​ក្លឹប​នៅ​បែលហ្ស៊ិក​

ក្លឹប​ Manchester City បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ ក្នុង​ការ​នាំ​យក​បាន​ ខ្សែការពារ​ Sergio Gomez ពី​ក្លឹប​ Anderlecht ដែល​ជា​ក្លឹប​នៅ​បែល្ស៊ិក​​។

Gomez បាន​ព្រមព្រៀង​ជា​មួយ​ Man City ចុះ​កុងត្រា​រយៈពេល​៤ឆ្នាំ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២២/២៣ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២៦។ កីឡាករ​រូប​នេះ​បាន​បង្ហាញ​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​មក​លេង​ឲ្យ​ Man City ហើយ​ខាង​ថ្នាក់ដឹកនាំ​ Man City ក៏​បាន​បង្ហាញ​ការ​ស្វាគមន៍​យ៉ាង​ដិតដល់​ផង​ដែរ​ទៅ​កាន់​គេ​។ បើ​យោង​តាម​ប្រភព​ជា​ច្រើន​ Man City បាន​ចាយ​លុយ​ខ្ទង់​១៣លានដុល្លារ​ ដើម្បី​ទិញ​យក​ខ្សែ​ការពារ​វ័យ​២១ឆ្នាំ​នេះ​ពី​ Anderlecht។ Gomez មាន​ប្រវត្តិ​លេង​ឲ្យ​ក្រុម​ថ្នាល​ និង​ក្រុម​បម្រុង​ Barcelona ក៏​ដូច​ជា​ក្រុម​ថ្នាល​ ក្រុម​បម្រុង​ ក៏​ដូច​ជា​ក្រុម​ឈុត​ធំ​ Borussia Dortmund ក៏​ដូច​ជា​ផ្លាស់​ទៅ​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ Anderlecht ខាង​លើ​នេះ​៕