មក​ស្គាល់​កីឡាករ​បាល់ទាត់​ទាំង​១០រូប​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​លើពិភពលោក

សារព័ត៌មាន​ Gaol បាន​ចេញ​ផ្សាយ​ទិន្នន័យ​ ​កីឡាករ​បាល់ទាត់​ចំនួន​​១០រូប​ ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ នៅ​លើ​ពិភពលោក​។ យ៉ាង​ណា​នៅ​ក្នុង​ចំណោម​១០នាក់​ មាន​កីឡាករ​ ២រូប​ ដែល​មាន​ទ្រព្យ​សម្បត្តិ​នាំ​មុខ​គេ​ទាំង​អស់​ ប៉ុន្តែ​ទ្រព្យ​មហាសាល​នេះ​គឺ​មិន​មែន​ដោយ​សារ​តែ​វិស័យ​បាល់ទាត់​នោះ​ទេ​គឺ​បាន​ពី​​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ ឬ​ក៏​មុខ​ជំនួញ​ផ្ទាល់​របស់​គេ​ដាច់​ដោយឡែក​ពី​ ឬក៏​មិន​ពឹង​លើ​វិស័យ​បាល់ទាត់​នេះ​តែ​ម្ដង​។

ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​១០រូប​ខាង​លើ​៖

១. Faiq Bolkiah៖ អតីត​ខ្សែ​បម្រើ​ក្រុម​ថ្នាល​របស់​ក្លឹប​ Chelsea មាន​ទ្រព្យ​សម្បត្តិ​សរុប​ ២០ពាន់​លាន​ដុល្លារ​ (​ទ្រព្យ​ទាំង​អស់​នេះ​ជា​ កេរមរតក​បាន​ពី​គ្រួសារ​របស់​គេ​ ព្រោះ​គេ​​ជា​ក្មួយ​របស់​ ព្រះ​ចៅ​ស៊ុលតង់​ប្រចាំ​ប្រទេស​ប្រ៊ុយណេ​)។

២. Mathieu Flamini៖ អតីត​ខ្សែ​បម្រើ​​ក្លឹប​ Arsenal មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១៤ពាន់​លាន​ដុល្លារ​ (​ទ្រព្យ​ទាំង​អស់​នេះ​បាន​មក​ពី​ជំនួញ​របស់​គេ​ ដោយ​គេ​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ GF Biochemicals ដែល​ជា​ក្រុមហ៊ុន​ផលិត​សារធាតុ​គីមី​ផ្សេងៗ)។

៣. Cristiano Ronaldo៖ ​ខ្សែ​ប្រយុទ្ធ​​ក្លឹប​ Manchester United មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៥០០​លាន​ដុល្លារ​។

៤. Lionel Messi៖ ​ខ្សែ​ប្រយុទ្ធ​​ក្លឹប​ Paris Saint Germain មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៤០០​លាន​ដុល្លារ​។

៥. David Beckham៖ ​អតីត​ខ្សែ​បម្រើ​​​ក្លឹប​ Manchester United មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៤០០​លាន​ដុល្លារ​។

៦. Dave Whelan៖ ​អតីត​ខ្សែ​ការពារ​​​ក្លឹប​ Blackburn មាន​ទ្រព្យ​សម្បត្តិ​សរុប​ ២២០​លាន​ដុល្លារ​។

៧. Neymar៖ ​ខ្សែ​ប្រយុទ្ធ​​ក្លឹប​ Paris Saint Germain មាន​ទ្រព្យ​សម្បត្តិ​សរុប​ ២០០​លាន​ដុល្លារ​។

៨. Zlatan Ibrahimovic៖ ​ខ្សែ​ប្រយុទ្ធ​​ក្លឹប​ AC Milan មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១៩០​លាន​ដុល្លារ​។

៩. Ronaldo (ប្រេស៊ីល)៖ ​អតីត​ខ្សែ​ប្រយុទ្ធ​​ក្លឹប​ Real Madrid មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១៦០​លាន​ដុល្លារ​។

១០. Alexandre Pato៖ ​អតីត​ខ្សែ​ប្រយុទ្ធ​​ក្លឹប​ AC Milan មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១៤៥​លាន​ដុល្លារ​៕