មានការ​លើកឡើង​ថា PSG ចង់ប្ដូរ Mbappe ជាមួយ Salah នៅ​ខែមករា​ខាងមុខ

សេចក្ដីរាយការណ៍ជាច្រើន កំពុងចុះផ្សាយថា Liverpool អាចនឹងនាំយកខ្សែប្រយុទ្ធ Kylian Mbappe មកកាន់កីឡដ្ឋាន Anfield ដោយការប្ដូរជាមួយ Mohamed Salah ។

Mbappe ទើបតែចុះកុងត្រាថ្មី ប៉ុន្តែបានសម្រេចចិត្តរួចហើយថា ខ្លួនចង់ចាកចេញពីក្របខណ្ឌ Ligue 1 ឆាប់តាមដែលអាចធ្វើបាន។ លោក Fabrizio Romano ដែលជាអ្នកជំនាញខាងដោះដូរកីឡាករ បានបន្ថែមថា តារាឆ្នើមរបស់បារាំងរូបនេះ ចង់ចាកចេញពី PSG យ៉ាងឆាប់បំផុត ទោះបីជានាយក PSG លោក Luis Campos បានបដិសេធចំពោះការចុះផ្សាយក៏ដោយ។

អ្នកកាសែតអេហ្ស៊ីប Ismael Mahmoud បានបញ្ជាក់ថា PSG នឹងចរចាជាមួយ Liverpool ដើម្បីផ្លាស់ប្តូរ Mbappe ជាមួយ Mohamed Salah ដែលបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីដូចគ្នា កាលពីដើមរដូវកាលនេះ៕