មានដឹងអត់ថាលោក Potter ទទួលបានប្រាក់ប៉ុន្មាន ក្នុងការចុះកុងត្រា៥ឆ្នាំជាមួយ Chelsea ?

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាអ្នកចាត់ការទូទៅថ្មីរបស់ក្លិបតោខៀវ Chelsea លោក Graham Potter ត្រូវបានរំពឹងថាទទួលបាន ថ្លៃឈ្នួលនឿយហត់ចំនួន៦០លានផោន (ឬប្រមាណ ៦៩លានដុល្លារ) សម្រាប់កុងត្រា៥ឆ្នាំនៅទឹកដី Stamford Bridge។

ជាការពិតណាស់ លោក Potter បានចាកចេញពីក្លិប Brighton ក្រោយចំណាយពេលដឹកនាំអស់រយៈពេល៣ឆ្នាំ ផ្លាស់មក Chelsea បន្តតួនាទីពីលោក Thomas Tuchel ។ ជាមួយគ្នានេះ Chelsea ត្រូវបានគេរាយការណ៍ បានចាយ១៥លានផោន​ ដែលជាថ្លៃសំណងជូនក្លិប Brighton ក្នុងការយក លោក Potter មកដឹកនាំ Chelsea ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ ហើយបើយោងតាមកាសែត Daily Mail បានឲ្យដឹងថា លោក Potter ទទួលបាន១ឆ្នាំ ១២លានផោន ដូច្នេះក្នុងកុងត្រារយៈពេល៥ឆ្នាំ លោកទទួលបាន៦០លានផោន៕