មេ​ Bayern ថា​ពិត​ជា​ធ្លាប់​បាន​​ទាក់ទង​​នឹង​ Jorge Mendes និយាយ​រឿង​អនាគត​ Ronaldo

លោក​ Hasan Salihamidzic នាយក​កីឡា​របស់​ក្លឹប​ Bayern Munich បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sportsថា​ ក្លឹប​លោក​ពិត​ជា​ធ្លាប់​បាន​និយាយ​ទាក់ទង​គ្នា​នឹង​លោក​ Jeorge Mmendes ភ្នាក់ងារ​របស់​ខ្សែប្រយុទ្ធ​ Cristiano Ronaldo ទាក់ទង​នឹង​អនាគត​របស់​កីឡាករ​នេះ​ពិត​មែន​។

​ចាប់​តាំង​ពី​ចប់​រដូវកាល​ឆ្នាំ​២០២១/២២កន្លង​មក​ Ronaldo ត្រូវ​បាន​គេ​ដឹង​ថា​ ចង់​បាន​ចាកចេញ​ពី​ Man Utd រហូតមកដោយ​នៅខណៈពេល​នេះនៅ​បន្ត​ដើរ​រក​ជម្រើស​ក្លឹប​ដែល​អាច​ផ្លាស់​ទៅបាន​ដើម្បីត្រៀមឲ្យ​ហើយ ដោយកន្លងមកធ្លាប់​ទាក់ទង​ក្លឹប​ធំៗ​ជា​ច្រើន​ តែ​ត្រូវ​បាន​បដិសេធ​ទាំង​អស់​។ ទាក់ទង​នឹង​រឿង​នេះ​ នាយក​កីឡា​របស់​ Bayern រូប​នេះ​បកស្រាយ​ថា​ ក្លឹប​លោកពិត​ធ្លាប់​បាន​និយាយ​ជា​មួយ​ភ្នាក់ងារ​របស់​កីឡាករ​នេះ​ទាក់ទង​នឹង​រឿងខាងលើ ​ដោយ​លោកលើកឡើង​ថា​ Ronaldo គេ​នៅ​តែ​ជា​កំពូល​កីឡាករ​ គ្រាន់​តែ​គេ​មិន​មែន​ជា​ជម្រើស​ដែល​ក្លឹប​លោក​ត្រូវកការ​ ដោយ​ក្លឹប​លោក​ត្រូវ​ការ​ពង្រឹង​ចំណុច​ផ្សេង​។ បន្ទាប់​ពី​រដូវកាល​ដោះដូរ​កីឡាករ​ត្រូវបាន​បញ្ចប់​ Ronaldo នឹង​នៅ​បន្ត​ជា​មួយ​ Man Utd ព្រោះ​មិន​អាច​រក​ក្លឹប​ថ្មី​ទៅ​បាន​។ សម្រាប់​រដូវកាល​នេះ​ លោក Ten Hag អ្នកចាត់ការ​ Man Utd ធ្លាប់​បាន​លើក​ឡើង​ថា Ronaldo នឹង​នៅ​បន្តជា​មួយ​លោកបន្តទៀត ក្រុម​ Man Utd ទាំង​មូល​នេះ​មិន​រុះរើ​ទៀត​​ទេ​សម្រាប់​រយៈពេល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២២ ដល់​ខែ​មករា​ ឆ្នាំ​២០២៣​ខាង​មុខ​នេះ​៕