យុវជនពីររូបបានឱកាសចូលរួមប្រកួតបើករដូវកាល ក្រោយធ្វើឱ្យ Ten Hag ចាប់អារម្មណ៍ពេលហ្វឹកហាត់

កីឡាករវ័យក្មេងពីររូបរបស់ Manchester United ទទួលបានឱកាសពីអ្នកចាត់ការ Erik ten Hag សម្រាប់ការចូលរួមក្រុមក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលថ្មី។

ក្រុមបិសាចក្រហម នឹងតតាំងជាមួយ Liverpool នាថ្ងៃអង្គារ ទី១២ ខែកក្កដា ក្នុងទីក្រុងបាំងកក ប្រទេសថៃ មុនពេលលេង៣ប្រកួតទៀតនៅអូស្ដ្រាលី ទល់នឹង Melbourne Victory, Crystal Palace និង Aston Villa។