លោក Erik ten Hag និយាយចំៗ Ronaldo មិនសមលេងឲ្យ Man United ទេ

លោក Erik ten Hag បានមានប្រសាសន៍ថា “Cristiano Ronaldo មិនគួរលេងឱ្យ Manchester United ប​ន្តទៀតទេ” បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ បាននិយាយវាយប្រហារក្លិប និងដៀមដាមឱ្យអ្នកចាត់ការសញ្ជាតិ ហូឡង់ មិនសំចៃមាត់។

ជាការពិតណាស់ ជុំវិញទំនាក់ទំនងរវាង Ronaldo និង Man UTD កាន់តែដាច់ឆ្ងាយពីគ្នា ក្រោយរូបគេបានរិះគន់ចំៗចំពោះក្លិប និងលោក ten Hag ហើយទាក់ទងនឹងបញ្ហាខាងលើត្រូវបានគេជឿថាខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំនឹងមិនបន្តស្នាក់នៅជាមួយ Man UTD ទៀតទេ ក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២ ខាងមុខ។ ក្រោយមានបញ្ហាដូចរៀបរាប់ខាងលើកាសែត ESPN បានចុះផ្សាយថាលោក Erik ខណៈថ្មីៗនេះក៏លេចឮព័ត៌មានជាច្រើននៅបរទេសថា ក្លិបក៏កំពុងរៀបចំធ្វើឯកសារ ដើម្បីផ្តាច់កុងត្រា CR7 ឱ្យបានឆាប់ផងដែរ៕