លោក Gary Neville ថា Cristiano Ronaldo នឹងមិនចូលនិវត្តន៍ឡើយលុះត្រាតែ…

លោក Gary Neville ថាកីឡាករឆ្នើម Cristiano Ronaldo នឹងមិនចូលនិវត្តន៍ឡើយលុះត្រាតែ​ គេបំបែកកំណត់ត្រាគ្រាប់បាល់ ១២៨១​ គ្រាប់របស់ Pele បានសិន។

ជាការពិតណាស់ កីឡាករឆ្នើមវ័យ ៣៧ឆ្នាំខាងលើ បច្ចុប្បន្នរកគ្រាប់បាល់បាន ៧០០គ្រាប់ហើយ នៅក្នុងអាជីពរបស់គេ ហើយទោះបីវ័យជ្រេក្តី ក៏ Ronaldo នៅតែមានឆន្ទៈចង់ក្លាយជាកីឡាករម្នាក់ដែលមានកំណត់ត្រាល្អលើសគេ។ លោក Neville បាននិយាយថា៖ “ខ្ញុំជឿថា Ronaldo គេកំពុងតែចង់បំបែកកំណត់ត្រារបស់ Pele នេះហើយជាអ្វីដែលគេកំពុងគិត។ គេចង់ក្លាយជាកីឡាករម្នាក់ដែលល្អបំផុត នេះគឺជា គោលបំណងតែមួយគត់របស់គេ”៕