លោក Javier Tebas ប្រធាន La Liga ចង់ឃើញ Messi ត្រឡប់មកកាន់អេស្ប៉ាញវិញ

ប្រធានក្របខណ្ឌ La Liga លោក Javier Tebas បានលើកឡើងថា វានឹងក្លាយជារឿងល្អសម្រាប់ Lionel Messi និង Barcelona​ ប្រសិនបើរូបគេវិលត្រឡប់មកកាន់កីឡដ្ឋាន Camp Nou វិញក្រោយបញ្ចប់រដូវកាលនេះ។

ជាការពិតណាស់ Messi ដែលបានចូលរួមជាមួយ PSG កាលពីរដូវកាលមុន ដោយគ្មានតម្លៃខ្លួន នៅសេសសល់កិច្ចសន្យាជាមួយក្លិបតែ ៨ខែ ទៀតប៉ុណ្ណោះ ខណៈ រូបគេនៅមិនទាន់សម្រេចចិត្តពីអនាគតនៅឡើយទេ ពោលគឺ សាមីខ្លួននឹងរងចាំដល់បញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២។ លោក Tebas បាននិយាយថា៖ “ខ្ញុំគិតថា Messi មិនមែនត្រូវគេនឹកតែនៅ La Liga នោះទេ តែនៅបាល់ទាត់ទាំងមូលផងដែរពីព្រោះយើងដឹងហើយពីលីគបារាំង។ យើងសង្ឃឹមថា គាត់នឹងធ្វើបានល្អនៅ World Cup ហើយ យើងនឹងអាចឃើញវត្តមានគាត់នៅអេស្ប៉ាញម្តងទៀត”៕