លោក Jurgen Klopp គ្មានក្រុមណាអាចយកឈ្នះ Manchester City បានឡើយ

អ្នកចាត់ការទូទៅក្លិប Liverpool លោក Jurgen Klopp បានលើកឡើងថា គ្មានក្រុមណាអាចយកឈ្នះ Manchester City បានឡើយ។

ជាការពិតណាស់ លោក Klopp បានលើកឡើងបែបនេះ បន្ទាប់ពី ថ្ងៃអាទិត្យនេះ រូបលោកនឹងត្រូវមានភារកិច្ចសំខាន់ ក្នុងការបើកទ្វារកីឡដ្ឋាន Anfield Stadium ទទួលស្វាគមន៍ Manchester City ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី១០។ លោក Klopp បាននិយាយថា៖ “គ្មានក្រុមណាអាចប្រកួតប្រជែងជាមួយ Man City បានឡើយ។ ពួកគេមាន​ក្រុម​ល្អ​បំផុត​ក្នុង​ពិភពលោក និង ទិញបានខ្សែប្រយុទ្ធល្អបំផុតលើទីផ្សារ យើងមិនអាចធ្វើដូចពួកគេនៅ Liverpool ទេ។ វា​មិនអាច​ទៅរួច”៕