លោក​ Jurgen Klopp បានបង្ហាញកាយវិការស្ញើចសរសើរ Mitrovic របស់ Fulham

លោក​ Jurgen Klopp បានបង្ហាញកាយវិការ ស្ញើចសរសើរ ខ្សែប្រយុទ្ធក្លិប Fulham កីឡាករ Aleksandar Mitrovic យ៉ាងខ្លាំង ក្រោយប្រកួតទល់គ្នាចប់កាលពីយប់មិញ។ ជាការពិតណាស់ ការប្រកួតរវាងម្ចាស់ផ្ទះ Fulham និង Liverpool កាលពីម្សិលមិញត្រូវបានបញ្ចាប់ក្នុងលទ្ធផល ២-២ ដោយ កីឡាករ Mitrovic ជាអ្នករកគ្រាប់បាល់ពីរគ្រាប់តែឯងឲ្យ Fulham និង Nunez ជាមួយ Salah រកបានម្នាក់មួយគ្រាប់សម្រាប់ Liverpool៕