លោក Jurgen Klopp បានសរសើ Fred ជា កីឡាករដ៏ល្អ របស់ Man United

អ្នកចាត់ការទូទៅក្លិប Liverpool លោក Jurgen Klopp បានចាត់ទុក Fred ជា កីឡាករដ៏ល្អមុនប៉ះគ្នានៅក្នុងក្របខណ្ឌ Premier League។

ជាការពិតណាស់ នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ Liverpool នឹងមានភារកិច្ចសំខាន់មែនទែនក្នុងការធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford ដើម្បីជួបប្រកួតជាមួយ Manchester United ខណៈ ២ប្រកួតដំបូងនៅក្នុងរដូវកាលនេះ ក្រុមទាំងពីរមិនទាន់ស្គាល់រសជាតិឈ្នះដូចគ្នា។ លោក Klopp បាននិយាយថា៖ “ខ្ញុំគិតថា Fred ជា កីឡាករដ៏ល្អ។ ខ្ញុំបានឃើញគាត់លេងនៅក្នុងលីគពីរប្រកួតដំបូងនេះ ហើយ យើងនឹងព្យាយាមសង្កេតមើលថា គាត់នឹងផ្លាស់ប្តូរអ្វីខ្លះ ប៉ុន្តែ ប្រសិនបើយើងមិនអាចស្វែងរកដំណោះស្រាយបានទេ នោះ យើងនឹងសិក្សានៅពេលការប្រកួតចាប់ផ្តើមវិញ”៕