លោក Luis Campos កំពុងអង្វរ Lionel Messi កុំឲ្យចាកចេញ

នាយកប្រតិបត្តិក្លិប Paris Saint Germain លោក Luis Campos បានលើកឡើងថា លោកនឹងមិនចង់ឃើញ Lionel Messi ចាកចេញពីក្លិបឡើយក្រោយបញ្ចប់រដូវកាលនេះ។
ជាការពិតណាស់ Messi ដែលបានចូលរួមជាមួយ PSG កាលពីរដូវកាលមុន ដោយគ្មានតម្លៃខ្លួន នៅសេសល់កិច្ចសន្យាជាមួយក្លិបតែ ៩ខែ ទៀតប៉ុណ្ណោះ ខណៈ រូបគេនៅមិនទាន់សម្រេចចិត្តពីអនាគតនៅឡើយទេ ពោល សមីខ្លួននឹងរងចាំដល់បញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២។ លោក Campos បាននិយាយថា៖ “ខ្ញុំបានសួរ Messi ប្រសិនបើគាត់ចង់បន្ត ហើយ ខ្ញុំបានប្រាប់គាត់ ថា ខ្ញុំចង់ឲ្យគាត់បន្តនៅជាមួយខ្ញុំ៣ឆ្នាំនៅទីនេះ”៕