លោក Luis​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Enrique មានជម្រើសក្លិបធំពីរ ប្រសិនបើមិនបន្ដដឹកនាំអេស្ប៉ាញ​ ក្រោយចប់ World Cup

រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ លោក Luis​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Enrique បានពន្យល់ប្រាប់អ្នកសារព័ត៌មាន ថាលោកមានទំនួលខុសត្រូវ ចំពោះភាពជោគជ័យរបស់ក្រុមដែលលោកដឹកនាំ នៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។

កុងត្រារបស់លោក Enrique​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នឹងផុតកំណត់នៅពេលចប់ព្រឹត្តិការណ៍ World Cup ហើយគ្មានអ្វីដែលភ្ញាក់ផ្អើលនោះទេ បើក្លិបមួយចំនួនធំ ពិចារណាចង់បាន គ្រូបង្វឹករូបនេះទៅដឹកនាំ។ យោងតាមប្រភពពីសារព័ត៌មាន AS​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានរាយការណ៍ថា មានក្លិប៣កំពុងតាមដានស្ថានភាពរបស់ អតីតអ្នកចាត់ការ Barcelona រូបនេះ ប៉ុន្ដែមានតែពីរក្លិបប៉ុណ្ណោះ ដែលត្រូវបានទម្លាយឈ្មោះ។ ក្លិបមួយក្នុងចំណោមនោះគឺ Manchester​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ United។ ក្លិបបិសាចក្រហម បានព្យាយាមចរចាជាមួយលោក Enrique មុនពេលតែងតាំងលោក Erik ten Hag ប៉ុន្ដែលោកបានបដិសេធ ដោយផ្ដោតទៅលើការដឹកនាំក្រុមអេស្ប៉ាញ។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង ចំពោះការដឹកនាំរបស់ Ten​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Hag នោះ អាចជាឱកាសសម្រាប់លោក Enrique ក្នុងការទទួលយកតំណែងនេះ។ ក្លិបមួយផ្សេងទៀតដែលចង់បានលោក Enrique​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានមូលដ្ឋាននៅក្នុងទីក្រុងម៉ាឌ្រីដ។ ក្លិប Atletico Madrid មានការភ្ញាប់ជាមួយលោក ក្នុងរដូវកាលនេះ ហើយប្រសិនបើ លោក​ Diego Simeone សម្រេចចិត្តចាកចេញពីតំណែង ក្រោយចប់រដូវកាលនេះ លោក Enrique ប្រហែលជាមានសំណើផ្ទេរទៅដឹកនាំក្លិបនេះនៅលើតុរបស់លោក៕